ខ្សែបម្រើ Kalvin Phillips អាចនឹងចាកចេញពីក្លឹប Manchester City នៅក្នុងរដូវកាលលក់ដូរកីឡាករខែមករាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
មូលហេតុនៃការចាកចេញពី Man City នេះគឺដោយសារតែ Phillips ចង់មានឱកាសក្នុងការចូលរួមប្រកួតច្រើន។
កីឡាករនេះលើកឡើងថា៖” ដូចឃើញស្រាប់អញ្ចឹង ១ឆ្នាំកន្លះកន្លងទៅនេះ ខ្ញុំអត់សូវបានចូលលេង អញ្ចឹងខ្ញុំចង់មានម៉ោងលេងច្រើនជាងមុន “។
Phillips ផ្លាស់មកលេង Man City តាំងពីរដូវកាលឆ្នាំ២០២២/២៣មក ដោយចូលរួមប្រកួត ២៦ប្រកួត៕