បើតាមរបាយការណ៍ Team Talk បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការផ្ទេរ Mason Greenwood ទៅកាន់ក្លឹប Getafe ជាអចិន្ត្រៃយ៍ ក្នុងតម្លៃផ្ទេរចរចារពី ២០ ទៅ ២៥ លានអឺរ៉ូ ប្រសិនបើគាត់(Greenwood)ពេញចិត្តខ្លាំងក្នុងការស្នាក់នៅក្លឹប Getafe បន្ត។ រំលឹកដែរថា ខ្សែប្រយុទ្ធស្លាបវ័យ ២២ឆ្នាំរូបនេះ បានចូលរួមជាមួយ Getafe លើកិច្ចកុងត្រាខ្ចីជើង ១រដូវកាល បើទោះបីមកអេស្ប៉ាញដំបូង ត្រូវបានអ្នកគាំទ្ររិះគន់ជារឿយៗក៏ដោយ។
ទន្ទឹមនឹងនេះ Greenwood លេងបាន ១២៩ប្រកួត សម្រាប់ Man United បន្ទាប់ពីបញ្ចប់ថ្នាលយុវជនជាមួយក្លឹប ដែលអាចស៊ុតបញ្ចូលទីបាន ៣៥គ្រាប់។ ក្នុងពេលថ្មីៗនេះក្លឹប Sevilla ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Greenwood ផងដែរ៕
ប្រភព៖ cambosports