Barcelona នឹងត្រូវធ្វើការប្រកួតចុងក្រោយរបស់ពួកគេនៅមុនជំនួប El- Clasico នៅថ្ងៃសៅរ៍ខណៈក្រុមយក្សកាតាឡាន់ និងស្វាគមន៍ Shakhtar Donetsk នាកីឡដ្ឋាន Estadi Olimpic Lluis Companys សម្រាប់ការប្រកួតក្របខណ្ឌ Champions League នៅយប់ថ្ងៃពុធនេះវេលាម៉ោង ១១: ៤៥នាទីយប់នេះ។ Barcelona មានបំណងចង់រក្សាជ័យជម្នះជា លើកទី៣ ជាប់ៗគ្នានៅ UCL ខណៈពួកគេបច្ចុប្បន្នឈរនៅលេខរៀងទី១ក្នុងពូល H ខណៈ Shakhtar ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣។
១.ប្រវត្តិជួបគ្នា
Barcelona បានឈ្នះបួនលើកក្នុងចំណោម ៦ លើកចុងក្រោយជាមួយនឹងក្រុមអ៊ុយក្រែន។
២.ពត៌មានក្រុមBarcelona(ម្ចាស់ផ្ទះ)
Robert Lewandowski, Jules Kounde និង Sergi Roberto, Raphina, Frenkie de Jong និង Pedri សុទ្ធតែរងរបួស។ Gavi ដែលត្រូវបានបណ្តេញចេញពីការប្រកួតទល់នឹង Porto កាលពីលើកមុននិងបន្តអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Cancelo, Araujo, Martinez, Balde; Gavi, Romeu, Gundogan; Yamal, Felix, Torres
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមShakhtar Donetsk (ភ្ញៀវ)
កីឡាករក្រុមភ្ញៀវមិនមាននរណាម្នាក់របួសគួរព្រួយបារម្ភនោះទេសម្រាប់ការធ្វើដំណើទៅកាន់ Catalonia ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRiznyk; Konoplya, Bondar, Rakitskyi, Azarovi; Zubkov, Nazaryna, Stepanenko, Sudakov, Kryskiv; Sikan
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ៣ :០ Shakhtar Donetsk
ប្រភព:cambosports
Barcelona សម្លឹងផ្តួល Shakhtar Donetsk ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង
អត្ថបទទាក់ទង