ក្រុមមេឃខៀវ Manchester City បានយកឈ្នះទៅលើក្រុម Young Boys ៣ទល់នឹង១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល G ពានរង្វាន់ UCL ខណៈម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland រកបាន២គ្រាប់នៅក្នុងជំនួបយប់មិញនេះ ស្របពេលការប្រកាសពានបុគ្គល Ballon d’Or 2023 នឹងប្រពឺត្តនៅថ្ងៃច័ន្ទខាងមុខ ដែល Haaland នឹងត្រូវប្រជែងដណ្តើមជាមួយតារាឆ្នើមអាហ្សង់ទីន Lionel Messi។ ដោយឡែក Man City កំពុងឈរនៅកំពូលតារាងមាន ៩ពិន្ទុក្នុងដៃ ខណៈ Young Boys ឈរនៅលេខ៣ មានតែ១ពិន្ទុប៉ុណ្ណោះ៕