វាជាជំនួបដ៏ធំបំផុតមួយនាកីឡដ្ឋាន Estadi Olimpic Lluis នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង៩និង ១៥នាទីខណៈ ក្រុមម្ចាស់ជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona និងត្រូវស្វាគមន៍ក្រុមភ្ញៀវនិងជាគូប្រជែងដ៏ជូរចត់ក្រុមអធិរាជស Real Madrid។គួរកត់សម្គាល់ថា Barcelonaដែលនៅតែមិនស្គាល់ចាញ់គ្រប់ការ​ប្រកួតទាំងអស់​នៅ​រដូវកាលនេះ ឈរនៅលេខរៀងទី ៣ ក្នុងតារាង ដោយទទួលបាន ២៤ ពិន្ទុពីការប្រកួតបើកឆាក ១០ លើករបស់ពួកគេ ខណៈ Real Madrid ឈរកំពូលតារាងមាន ២៥ ពិន្ទុខណៈ Barcelona ៦ប្រកួតចុងក្រោយនៅ La Liga គឺឈ្នះ៤និងស្មើ២ ខណៈ Real Madrid ឈ្នះ៤ស្មើ១ចាញ់១។
១.ប្រវត្តិជួបគ្នា
Barcelona បានឈ្នះ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Real Madrid គ្របក្របខណ្ឌទាំងអស់ ប៉ុន្តែបានចាញ់ការប្រកួតទល់និង Los Blancos ក្នុងពានរង្វាន់រង្វាន់ Copa del Rey ដោយលទ្ធផល ៤ទល់និង០ ។ Real Madrid បានចាញ់តែមួយប្រកួតក្នុងចំណោម ៨ ប្រកួតក្រៅផ្ទះរបស់ពួកគេក្នុង​ការ​ប្រកួតទាំងអស់នៅរដូវកាលនេះ ក្នុងនោះឈ្នះ ៥ដងលើម្ចាស់ផ្ទះ។

២.ពត៌មានក្រុម Barcelona(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ ៤-៣-៣
Xavi បានប្រាប់ថាមិនប្រថុយដាក់ខ្សែបម្រើ Pedri សម្រាប់ជំនួប El Clasico ខណៈខ្សែបម្រើជើងចាស់ Gundogan ជាមួយ Oriol Romeu។Inigo Martinez អាចចាប់ផ្តើមជំនួស Andreas Christensen ក្រោយចូលលេងទល់និង At.Bilbao ។កីឡាករវ័យក្មេង Lamine Yamal បានលេង៣០នាទី ពេលជួប At.Bilbao អាចចូលលេងជម្រើសដំបូងនៅថ្ងៃសៅរ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ter Stegen; Cancelo, Araujo, Martinez, Balde; Gavi, Romeu, Gundogan; Yamal, Lewandowski, Felix
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់

Barcelona’s Frenkie de Jong, left, duels for the ball with Real Madrid’s Rodrygo during the Spanish Copa del Rey semi final, first leg soccer match between Real Madrid and Barcelona at Santiago Bernabeu stadium in Madrid, Spain, Thursday, March 2, 2023. (AP Photo/Manu Fernandez)

៣.ពត៌មានក្រុមReal Madrid(ភ្ញៀវ)
-ពត៌មានកីឡាករ
ខ្សែបម្រើវ័យក្មេងបារាំង Eduardo Camavinga អាចលេងនៅខ្សែការពារឆ្វេងនៅចុងសប្តាហ៍នេះ ដើម្បីរារាំងដល់ការវាយលុកនៅចំនុចស្លាប។ដៃគូប្រយុទ្ធរួមជាតិប្រេស៊ីល​Vinicius និង Rodrygo អាចនិងចាប់គូគ្នាសាជាថ្មីខណៈ Joselu នៅបន្តអង្គុយបម្រុង។ខ្សែបម្រើ Toni Kroos និង Aurelien Tchouameni អាចបន្តចូលលេងវិញក្រោយសម្រាកនៅពាក់កណ្តាលសប្តាហ៏។​
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Carvajal, Rudiger, Alaba, Camavinga; Valverde, Tchouameni, Kroos; Bellingham; Rodrygo, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ១ : ២ Real Madrid
ប្រភព:cambosports