ជាជំនួបដ៏កក្រើកនៅលីកកំពូលអង់គ្លេសខណៈក្រុមគូប្រជែងរួមទីក្រុងManchester ទាំងពីរនិងត្រូវជួបគ្នានៅកីឡដ្ឋាន Old Trafford ដែលជាជំនួបលើកទី ១៩១ រវាងក្រុមម្ចាស់ផ្ទះ Man.Utd និង ក្រុមភ្ញៀវ Man. City នារាត្រីថ្ងៃអាទិត្សស្អែកនេះវេលាម៉ោង ១០: ៣០នាទីយប់មុន។គួររំលឹកថាមុនជួបគ្នាក្នុងសមរភូមិ​នេះក្រុមទាំងពីរបានទទួលជ័យជម្នះនៅក្របខណ្ឌ Champions League ដោយក្រុមMan.Utd បានផ្តួលភ្ញៀវ Copenhagen ១ទល់និង០ ខណៈម្ចាស់ជើងឯកអឺរ៉ុប​បានយកឈ្នះ ម្ចាស់ផ្ទះ BSC Young Boys ៣ទល់និង១។ សម្រាបកំណត់ត្រា ៦ប្រកួត ចុងក្រោយនៅក្របខណ្ឌ Premier League គឺ Man.Utd ឈ្នះ៣ និងចាញ់ ៣ឈរនៅលេខរៀងទី៨ ខណៈ Man.CIty ឈ្នះ៤និងចាញ់២ ឈរនៅលេខរៀងទី២។
១.ប្រវត្តិជួបគ្នា
ជួបគ្នានៅក្របខណ្ឌ EPL ៥២លើកចុងក្រោយ Man.Utd ឈ្នះ ១៥ ខណៈ Man.City ឈ្នះ ១៨ និងស្មើ៩។ជួបគ្នានៅរដូវកាលចាស់ ក្រុម Man.City យកឈ្នះទាំងពីរលើក។

២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ Erik ten Hag នឹងបន្តដឹកនាំលេងដោយគ្មានខ្សែការពារ Lisandro Martinez និងខ្សែការពារស្លាបឆ្វេង Luke Shaw សម្រាប់ការប៉ះទង្គិចដ៏ធំនេះ។
ទោះយ៉ាងណាខ្សែបម្រើ-ការពារ Casemiro សង្ស័យ​​មាន​របួស​កជើងបានជាសះស្បើយនិងត្រៀមចូលលេងជាមួយ Scott McTominay។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Maguire, Reguilon; Casemiro, Eriksen; Antony, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
-ពត៌មានកីឡាករ Kevin De Bruyne ត្រូវបានអវត្តមានរហូតដល់ចុងឆ្នាំនេះ។ Manuel Akanji ជាប់បម្រាមបន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពេល​ប្រកួត​ជាមួយ Brighton កាល​ពី​ចុង​សប្តាហ៍​មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Dias, Gvardiol; Rodri, Silva; Doku, Alvarez, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១:១ Man.City
ប្រភព:cambosports