រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបាល់បញ្ចូលទីជាងពាក់កណ្តាលតារាងមិនគួរឱ្យជឿ និងធ្វើបាន Hat-trick (៣គ្រាប់) ខណៈ Bayern Munich បានផ្តួល Darmstadt ក្នុងលទ្ធផល ៨ទល់និង០។​ទោះបីជាទទួលកាតក្រហមបាត់បង់ខ្សែបម្រើ Kimmich នៅនាទីទី ៤ ប៉ុ​ន្តែក្រុមលោក Thomas Tuchel នៅតែធ្វើបានល្អ ខណៈSane រកបាន២គ្រាប់បូករួមទាំង Musiala និង ខ្សែប្រយុទ្ធជើងចាស់Muller រកបាន១គ្រាប់ចុងក្រោយ។ទោះយ៉ាងណាក្រុមភ្ញៀវនៅសល់កីឡាករតែ៩នាក់ក្រោយទទួលកាត​ក្រហម២នាក់បណ្តេញចេញនៅតង់ទី១នោះ។


Kane បានបន្តការចាប់ផ្តើមដ៏ឆ្នើមរបស់គាត់ក្នុងជីវិត Bundesliga ខណៈដែលគាត់បានពង្រីកកំណត់ត្រារបស់គាត់រហូតដល់ ១២ គ្រាប់ក្នុង ៩ ប្រកួត។។ការប្រកួតនេះ​ក៏បានស្វាគមន៏វត្តមាន Manuel Neuer ក្រោយរងរបួសបាក់ជើងពេលកំពុងជិះស្គីក្នុងខែធ្នូ ឆ្នាំ ២០២២។លទ្ធផលនេះមានន័យថា Bayern Munich ឈរនៅទីកំពូលតារាង Bundesliga នាំមុខបណ្តោះអាសន្នមួយពិន្ទុ ខណៈ Leverkusen អាចឡើងមកវិញប្រសិនពួកគេអាចផ្តួល Freiburg នៅថ្ងៃអាទិត្យ។Bayern Munich របស់ Thomas Tuchel ត្រូវប៉ះគូប្រជែង Borussia Dortmund ចុងសប្តាហ៍ក្រោយខណៈDarmstadt ក្រោយបរាជ័យឈរនៅលេខរៀងទី ១៤ មានគម្លាតតែពីរពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។
វីឌីអូ៖

ប្រភព៖Cambosports