នៅល្ងាចថ្ងៃអាទិត្យ ក្រុម Lyon និង Marseille ត្រៀមប៉ះគ្នានៅ Ligue 1។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតត្រូវបានផ្អាក បន្ទាប់ពីគ្រូបង្វឹកលោក Fabio Grosso កីឡាករ និងបុគ្គលិករបស់ Lyon ត្រូវបានគប់កញ្ចក់ និងវាយប្រហារដោយអ្នកគាំទ្រ Marseille ។ ទន្ទឹមនឹងនេះ ក្លឹប Lyon បានជូនពរឱ្យគ្រូបង្វឹកលោក Fabio Grosso ឆាប់ជាសះស្បើយ ហើយនិងថ្កោលទោសយ៉ាងខ្លាំង ចំពោះអាកប្បកិរិយាដ៏ឃោរឃៅនេះ ដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់៕

ប្រភព៖Cambosports