ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ។ ទន្ទឹមនឹងនេះ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសតែមួយគត់ដែលប្រជែងនឹងអារ៉ាប៊ីសាអូឌីត ដោយបានបញ្ជាក់ពីបំណងចង់ដេញថ្លៃនៅដើមខែតុលាកន្លងទៅ។ ដោយឡែក ជំនួសឱ្យការដេញថ្លៃសម្រាប់ការប្រកួត World Cup បច្ចុប្បន្នអូស្ត្រាលីគ្រោងនឹងបង្វែរការយកចិត្តទុកដាក់ក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ២០២៦ និង Club World Cup នៅឆ្នាំ ២០២៩។
FIFA បានបង្ហាញរួចម្តងហើយថា អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតឆ្នាំ World Cup ឆ្នាំ ២០៣០ ដោយ ៣ ប្រកួតបើកឆាក នឹងត្រូវធ្វើឡើងនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ គួរជម្រាបដែរថា ការប្រកួត World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតលើកទី ២ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសជាច្រើន៕
ប្រភព៖ cambosports
ប្រធាន FIFA បញ្ជាក់ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣៤
អត្ថបទទាក់ទង