Newcastle United បានបង្ហាញការចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Man. United និងខ្សែបម្រើ N’Golo Kante របស់ក្លឹប Al-Ittihad ដែលបានចាកចេញពី Chelsea កាលពីដើមខែកក្កដាកន្លងទៅខណៈក្រុមសារិកាព្រៃចង់នាំយកពួកគេមកកាន់ទឹកដីSt.James Park នៅខែមករាខាងមុខនេះ។ គួរបញ្ជាក់ថា Newcastle បានបង្ហាញវត្តមានលេងនៅក្របខណ្ឌ UCLក្រោយអវត្តមាន ២១ឆ្នាំ ខណៈបច្ចុប្បន្នក្រុមបានបាត់បង់កីឡាករ ខ្សែបម្រើ Sandro Tonali ដោយជាប់បម្រាម១០ខែលើបទចោតប្រកាន់លេងល្បែងភ្នាល់។


McTominay ដែលមានទំនាក់ទំនងផ្ទេរទៅកាន់ក្រុម West Ham United នៅដើមរដូវក្តៅនេះក្នុងតម្លៃ៣០លានផោន អាចនឹងបើកចំហឪកាស ចូលរួមជាមួយ Newcastle បន្ទាប់ពីរូបគេចូលលេងជម្រើសដំបូងបានតែ៥ដង ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Man. United នៅរដូវកាលនេះ។រីឯKante ដែលធ្លាប់លេងអោយ Chelsea ចំនួន ២៦៩ ដង និងញាំញីដោយសាររបួសកំលុងពេលនៅអង់គ្លេស បានស៊ុតបាន មួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ ដងក្នុង ១៥ ប្រកួតសម្រាប់ Al-Ittihad ។

ប្រភព:cambosports