ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham កំពុងតែឡើងជើងខ្លាំងនៅអធិរាជស Real Madrid ដែលរកបានគ្រាប់បាល់ឲ្យក្លឹបសឹងតែគ្រប់ប្រកួតទៅហើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន L’Equipe កីឡាករ Bellingham បានលើកឡើងពីកីឡាករបីនាក់ ដែលជានិមិត្តរូបខ្លួនដំបូងមកពីក្រុមដែលឈ្នះពានរង្វាន់ League Cup ក្នុងឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោក Alex McLeish។ Bellingham បាននិយាយប្រាប់ថា «វីរបុរសរបស់ខ្ញុំគឺ Seb Larsson, Craig Gardner និងLee Bowyer»។ បន្ទាប់មក Bellingham បានលើកឡើងបន្តទៀតថា «និមិត្តរូបខ្ញុំនាពេលបច្ចុប្បន្ន គឺវីរបុរស Wayne Rooney និង Steven Gerrard ព្រោះពួកគាត់ទាំងពីរសុទ្ធតែលេងនៅអង់គ្លេស»៕
ប្រភព៖ cambosports