Jadon Sancho ត្រូវបានដកចេញពីក្រុម WhatsApp របស់បិសាចក្រហម Manchester United ខណៈដែលអនាគតរបស់ខ្សែបម្រើស្លាបរូបនេះនៅ Old Trafford មើលទៅកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយបច្ចុប្បន្នលោក Erik ten Hag កំពុងព្យួរឈ្មោះ Sancho មិនទាន់ឲ្យចូលលេងនៅលើទីលានវិញនៅឡើយ។ អ្នកគាំទ្រប្រហែលជាបានដឹងច្បាស់រួចទៅហើយអំពីអនាគត Sancho នាខែមករាខាងមុខនេះថា «ក្លឹបគឺមានគម្រោងលក់ Sancho ឬក៏អាចដាក់ឲ្យក្លឹបដទៃខ្ចីជើង១រដូវកាលសិន»៕