យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា កីឡាករ Kylian Mbappe ហាក់ដូចជាកំពុងកំណត់តម្លៃប្រាក់ឈ្នួលឲ្យឡើងខ្ពស់ខ្លាំងសម្រាប់ការចរចារផ្ទេរ ដោយទាមទារទឹកប្រាក់ប្រមាណជា ៧០លានអឺរ៉ូក្នុងមួយរដូវកាល ដែលវាជាចំនួនស្មើនឹង ៣ ដងនៃប្រាក់ឈ្នួលរបស់កីឡាករឆ្នើម Real Madrid គឺ Jude Bellingham និង Vinicius Junior ដោយពួកគេទាំង ២ បូកបញ្ចូលគ្នាបានត្រឹមតែ ២៥លានអឺរ៉ូប៉ុណ្ណោះ។ គួរជម្រាបដែរថា កិច្ចព្រមព្រៀងចរចារផ្ទេរ Mbappe មកកាន់កីឡដ្ឋាន Santiago Bernabeu នឹងត្រូវពិភាក្សាគ្នាម្តងទៀតនៅក្នុងខែមករាខាងមុខ ហើយលទ្ធភាពដែល Real Madrid អាចចុះហត្ថលេខាយកបាននៅមានភាគរយស្តួចស្តើង៕