Cristiano Ronaldo នឹងខកខានការប្រកួត Asian Champions League របស់ Al-Nassr ទល់នឹង Al-Duhail នៅថ្ងៃអង្គារនេះ។គ្រូបង្វឹកក្រុម Al-Nassr លោក Luis Castro បានបញ្ជាក់ថា Ronaldo នឹងមិនបង្ហាញខ្លួនទល់នឹងគូប្រជែងកាតារបស់ពួកគេក្នុងការប្រកួតវគ្គចែកពូលនោះទេ។Castro បានសង្កត់ធ្ងន់ថា Ronaldo ត្រូវការសម្រាកពីការប្រកួតថ្មីៗនេះ។
កីឡាករវ័យ 38 ឆ្នាំរូបនេះបានលេងពេញ 120 នាទីនៃជ័យជម្នះ 1-0 របស់ Al-Nassr លើក្រុម Al-Ettifaq ក្នុងពានរង្វាន់ King Cup of Champions កាលពីថ្ងៃអង្គារកន្លងទៅ។បន្ទាប់មកគាត់បានស៊ុតបាល់បញ្ចូលទីបើកឆាកក្នុងជ័យជម្នះ 2-0 របស់ក្រុមរបស់គាត់លើក្រុម Al Khaleej កាលពីថ្ងៃសៅរ៍ ដែលជាគ្រាប់បាល់ទី 400 របស់គាត់ចាប់តាំងពីអាយុ 30 ឆ្នាំ៕
Cristiano អវត្តមានក្នុងជំនួប Asian Champions League របស់ Al-Nassr ជាមួយ Al-Duhail