លោក Oleg Starynskyi បន្ទាប់ពីចាញ់ Macarthur FC ៥-០ ថាវាមិនមែនជារឿងងាយស្រួលក្នុងការធ្វើដំណើរទៅប្រកួតនៅប្រទេសអូស្ត្រាលីនេះទេ ខណៈមិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួតនេះទៅទៀត។
បន្ទាប់ពីចាញ់កាលពីយប់មិញលើទឹកដីអូស្ត្រាលី លោក លោក Oleg Starynskyi បានលើកឡើងដូចនេះ «វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើដំណើរមកប្រកួតនៅប្រទេសអូស្រ្តាលី។ Macarthur ជាក្រុមដែលរឹងមាំដូចដែលយើងបានឃើញគេនៅក្នុងលីគរបស់គេ។ ពួកគេធ្វើបានល្អណាស់ ហើយនៅពេលនេះគេនៅកំពូលតារាង។ យើងមិនមានកីឡាករគ្រប់គ្រាន់ក្នុងការលេង បើប្រៀបធៀបជាមួយ និងការប្រកួតក្នុងដី។ នៅចំនុចខ្លះកីឡាករយើងធ្វើបានល្អ ក្នុងការគ្រប់គ្រងការប្រកួត។ យើងមិនមានសំណាងក្នុងការបញ្ចប់ទី។
គ្រូបង្វឹករបស់សឹង្ហក្រហមរូបនេះបន្ថែមទៀតថា ក្រុម Macarthur នៅពេលនេះលើគេនៅក្នុងពូល ដូច្នេះត្រូវផ្ដោតអារម្មណ៍លើការប្រកួត២ទៀត នឹងត្រូវតែឈ្នះការប្រកួតនោះ។ ចំពោះការគាំទ្រនៅអូស្ត្រាលីល្ងាចមិញនេះពិតជាអស្ចារ្យណាស់ឃើញមានទង់ជាតិកម្ពុជា និងមានអ្នកគាំទ្របានស្រែកថា ភ្នំពេញក្រោន និងកម្ពុជា។
បញ្ជក់ដែរថា ការប្រកួតពានរង្វាន់ AFC Cup 2023/2024 ក្នុងពូល F នៅប្រកួតទី៤ ល្ងាចម្សិលមិញនេះគឺក្រុមកម្ពុជា ភ្នំពេញក្រោន ចាញ់ម្ចាស់ផ្ទះ Macarthur ៥-០។ បច្ចុប្បន្នក្រុមរបស់កម្ពុជានេះកំពុងឈរលេខល២ ក្នុងពូល មាន៩ពិន្ទុ៕