យោងតាមរបាយការណ៍បានឱ្យដឹងថា អតីតអ្នកចាំទីឆ្នើម David de Gea កំពុងពិភាក្សាជាមួយក្រុម Real Betis របស់អេស្ប៉ាញជុំវិញការផ្ទេរ។ យ៉ាងណាមិញ អ្នកចាំទីវ័យ ៣៣ ឆ្នាំរូបនេះនៅតែគ្មានក្លឹបលេង អស់រយៈពេលជាង៤ខែ បន្ទាប់ពីការវិលត្រឡប់ទៅអតីតក្លឹប Manchester United កំពុងជាប់គាំង។ ទន្ទឹមនឹងនេះ Real Betis គ្រោងនឹងផ្តល់ឱ្យ De Gea នូវកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយនឹងលក្ខខណ្ឌកាត់បន្ថយខ្លះ។

ទោះជាយ៉ាងណាក៏ដោយ Real Betis នឹងត្រូវលក់កីឡាករម្នាក់ជាមុនសិន ខណៈក្រុមរបស់លោក Manuel Pellegrini បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ នៅ La Liga និងកំពុងឈរនៅកំពូលតារាងនៅ Europa League ៕

ប្រភព៖Cambosports