ក្លឹបមេឃខៀវ Ma. City បានប្រកាសពីប្រាក់ចំណូលក្នុងក្របខ័ណ្ឌ Premier League ចំនួនរហូតដល់ទៅ ៧១២.៨លានផោនសម្រាប់ហិរញ្ញវត្ថុ រដូវកាល ២០២២-២០២៣កន្លងទៅនេះ ។វាជាកំនត់ត្រាថ្មីបំផុតមួយដែលលើសពីកំណត់ត្រាចំនួន៦៤៨,៤លានផោន ដែលត្រូវបានចេញផ្សាយ​កាលពីខែមុនដោយក្លឹបគូប្រជែង Man.United និងជាការកើនឡើង ៩៩.៨លានផោនធៀបទៅឆ្នាំមុន។ទោះយ៉ាងណាប្រាក់ចំណេញ របស់ Man City ចំនួន ៨០.៤លានផោនគឺកើនឡើងលើសប្រាក់ចំណូលក្លឹបកាលពីឆ្នាំមុនដែលមានចំនួនត្រឺមតែ ៤១.៧ លានផោនប៉ុណ្ណោះ។ មានន័យថា តួលេខនេះកើតឡើងក្រោយពីពួកគេបានក្លាយជាក្លឹបអង់គ្លេសទីពីរបន្ទាប់ពី Man. United ដែលធ្លាប់ឈ្នះពានបីក្នុងឆ្នាំ ១៩៩៩ខណៈក្រុមលោក Pep បានឈ្នះពាន៣/១រដូចកាលមានដូចជាៈ Premier League, FA Cup និង Champions League ដូចគ្នានោះ ។


មួយវិញទៀតក្លឹបទទួលបានប្រាក់ចំណេញ១២១,៧ លានផោនលើការផ្ទេរកីឡាករក្នុងឆ្នាំនេះ ពោលគឺក្រោយពីថ្ងៃទី ៣០ ខែមិថុនា ដែលរួមមាន
Jeremy Doku, Mateo Kovacic, Josko Gvardiol និង Matheus Nunes បូករួមទាំងការចាកចេញរបស់ Cole Palmer, Riyad Mahrez,
និង Aymeric Laporte និងចុងក្រោយគឺ James Trafford ។
ប្រភព:Cambosports