ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានដកខ្លួនចេញពីក្រុមជម្រើសជាតិន័រវេស នៅមុនការប្រកួតជម្រុះ Euro ២០២៤ ជាមួយស្កុតឡែន ដោយសាររបួសកជើង។កីឡាករវ័យ 23 ឆ្នាំរូបនេះបានរងរបួសកំលុងការប្រកួតមិត្តភាព ២-០ របស់ប្រទេសន័រវេសជាមួយកោះ Faroe Islands កាលពីថ្ងៃព្រហស្បតិ៍ ខណៈការប្រកួតនេះ Haaland បានចាប់ ផ្តើមចូលលេងកៅអីបម្រុង មុនពេលចូលលេងនៅតង់ទី២។
លោក Stale Solbakken គ្រូបង្វឹករបស់ប្រទេសន័រវេសបានបញ្ជាក់ប្រាប់អោយដឹងថារបួសរបស់ Haaland គឺមិនធ្ងន់ធ្ងរនោះទេ តែកំពុងរង់ចាំតាម ដាននិងវាយតម្លៃបញ្ចប់នៅថ្ងៃអាទិត្យនេះ។ដូច្នេះអាចនិយាយបានថាពេលនេះន័រវេសមិនអាចឆ្លងផុតវគ្គជម្រុះ Euro ២០២៤បានទេ បន្ទាប់ពីរ៉ូម៉ានីយកឈ្នះអ៊ីស្រាអែល ២-១ កាលពីថ្ងៃសៅរ៍។