ឈុតរបស់ក្រុមបិសាចក្រុហម Manchester United សម្រាប់រដូវកាល ២០២៤/២៥ ត្រូវបាន “លេចធ្លាយ” តាមបណ្តាញអ៊ីនធឺណិត ហើយវាមានលក្ខណៈពិសេសដ៏កម្រមួយដែលមិនបានឃើញអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាម Footy Headlines បានអះអាងថា ឈុតក្នុងផ្ទះនឹងរួមបញ្ចូលគ្នានូវស្រមោលពណ៌ក្រហមពីរ ជាអ្វីដែលមិនបានកើតឡើងចាប់តាំងពីរដូវកាល ២០១៧/១៨ ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ទន្ទឹមនឹងនោះ ឈុតក្រៅដីគឺជាពណ៌ប្រផេះ-ខៀវ ជាមួយនឹងគ្រោងពណ៌ក្រហម។ ពណ៌របស់ដៃគូឧបត្ថម្ភក៏នឹងមានពណ៌ក្រហមផងដែរដើម្បីផ្គូផ្គងការរចនាដែលនៅសេសសល់៕
បែកធ្លាយឈុតឯកសណ្ឋានថ្មីរបស់ក្រុម Man Utd សម្រាប់រដូវកាល ២០២៤