ខ្សែប្រយុទ្ធស្លាប Son Heung-min រកបានពីរគ្រាប់ជួយកូរ៉េខាងត្បូងផ្តួលចិន ៣-០ ដើម្បីរក្សាការចាប់ផ្តើមដ៏ល្អរបស់ពួកគេសម្រាប់ទៅវគ្គជម្រុះ World Cup ២០២៦។ ប្រធានក្រុម Spurs បានស៊ុតបាល់ប៉េណាល់ទីបើកឆាកនៅនាទីទី ១១ និងនៅនាទីទី ៤៥ កីឡាកររូបនេះបានស្វាគមន៍ក្រុមម្ចាស់ផ្ទះចិន ១ គ្រាប់បន្ថែម មុនពេលចប់តង់ទី១។ ទន្ទឹមនឹងនេះដែរ Son ក៏បានចូលរួមចំណែកនៅគ្រាប់ទី ៣ ដោយបាន Assist ឲ្យមិត្តរួមក្រុម Jung Seung-hyun តែតបញ្ចូលទីក្នុងនាទីទី ៨៧។