Luis Suarez បានសាទរ Darwin Nunez ថាជាខ្សែប្រយុទ្ធល្អបំផុតមួយរូបក្នុងពិភពលោក ហើយបានដាក់ឈ្មោះខ្សែប្រយុទ្ធពីររូបដែលគាត់មើលឃើញស្រដៀង Nunez បន្ទាប់ពី Uruguay ឈ្នះ 3-0 លើ Bolivia ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធ Liverpool ស៊ុតបញ្ចូលទីបានពីរគ្រាប់ដើម្បីជួយឲ្យក្រុមរបស់លោក Marcelo Bielsa កត់ត្រាជ័យជម្នះក្នុងវគ្គជម្រុះជាលើកទីបីរបស់ពួកគេជាប់ៗគ្នា បន្ទាប់ពីជោគជ័យទល់នឹងប្រេស៊ីលក្នុងខែតុលា និងអាហ្សង់ទីនថ្មីៗនេះ។

Suarez បានសរសេីរ Nunez និងប្រដូចទៅកីឡាករទាំងនេះថា៖

“ខ្ញុំ​មាន​កីឡាករលេខ 9 ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក​នាំមុខ​ខ្ញុំ​គឺ Darwin Nunez។

គាត់មានអ្វីជារបស់ខ្ញុំ មានអ្វីជារបស់ Cavani មានអ្វីជារបស់ Haaland និងមានអ្វីជារបស់មនុស្សគ្រប់គ្នា។ វាគឺជាល្បាយនៃអ្វីគ្រប់យ៉ាង គ្រាប់បាល់ ការប្តេជ្ញាចិត្ត និងការលះបង់សម្រាប់ក្រុម”៕