គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag នៅតែជឿជាក់លើ Rasmus Hojlund និង Marcus Rashford ថានឹងអាចរកគ្រាប់បាល់ជាប្រចាំ បន្ទាប់ពីមានបញ្ហារកគ្រាប់នៅ Premier League។ ខ្សែប្រយុទ្ធពាក់អាវលេខ១១ Hojlund គឺជាអ្នកស៊ុតបញ្ចូលទី ៥ គ្រាប់នាំមុខគេក្នុងក្រុមនៅ UCL នារដូវកាលនេះ ខណៈមិនទាន់មានគ្រាប់បាល់នៅក្នុងលីគនៅឡើយ។
ទន្ទឹមនឹងនោះ Rashford រកបានតែមួយគ្រាប់គត់ក្នុងការប្រកួតទាំងអស់សម្រាប់ Man Utd។ ទោះជាយ៉ាងណាក៏ដោយលោក Ten Hag បានអះអាងថាទម្រង់លេងនៅ Champions League របស់ Hojlund គឺល្អប្រសើរណាស់ គ្រាន់តែនៅលីគត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ។ នៅពេលសួរអំពី Rashford លោក Ten Hag បាននិយាយថា «គាត់បានបង្ហាញពីភាពអស្ចារ្យស្ទើរតែពេញមួយអាជីពរបស់គាត់ទៅហើយ ដោយបានស៊ុតបញ្ចូលទីច្រើនជាង ១០០ គ្រាប់នៅ Premier League ខណៈកាលពីរដូវកាលមុនគាត់រកបាន ៣០ គ្រាប់ដូច្នេះការរកគ្រាប់បាល់មិនមែនជាបញ្ហាចោទឡើយ អ្វីៗនឹងល្អប្រសើរឡើងវិញម្តងបន្តិចៗ»៕
ប្រភព៖ Cambosports
លោក Ten Hag ប្រាកដក្នុងចិត្តថាខ្សែប្រយុទ្ធ ២ រូបនេះនឹងរកគ្រាប់បាល់ឲ្យក្លឹបបានជាប្រចាំ
អត្ថបទទាក់ទង