គ្រូបង្វឹកហង្សក្រហមLiverpool លោក Jurgen Klopp នឹងដឹកនាំក្រុម Liverpool ទៅធ្វើសង្គ្រាមលើវាលស្មៅ ក្នុងការ ប្រកួតបើកឆាកក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍បន្ទាប់ពីសម្រាកអន្តរជាតិ ជាមួយម្ចាស់ផ្ទះគឺក្រុមមេឃខៀវ Man. City នាវេលាម៉ោង ៧: ៣០នាទីយប់ថ្ងៃសៅរ៏ នាកីឡដ្ឋាន Etihad Stadium ។គួរបញ្ជាក់ថាក្រុមជើងឯក៣កម្មវិធី និងជាក្រុមការពារតំណែងជើងឯក EPL លោក Pep Guardiola មាន ត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីសមភាគីគឺ Liverpool ។អាចនិយាយបានថា Liverpool និងមានឪកាសឡើងមកឈរនៅកំពូលតារាងប្រសិនពួក គេអាចផ្តួល Man.City បានពោលគឺ៦ប្រកួតចុងក្រោយរបស់ Liverpool គឺធ្វើបានល្អគួរសមដោយឈ្នះ៣ស្មើ២ចាញ់១ឈរនៅលេខ រៀងទី២ (មាន២៧ពិន្ទុ) ខណៈ Man.City ឈរនៅលេខរៀងទី១(មាន២៨ពិន្ទុ)ទោះបី៦ប្រកួតចុងក្រោយឈ្នះ៣ចាញ់២ស្មើ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគឺ Man.City ឈ្នះ២ ខណៈ Liverpool ឈ្នះ៣ ។ទោះយ៉ាងណាជួបគ្នា មុនបញ្ចប់រដូវកាល មុននិង ជាការជួបលើកចុងក្រោយគឺ Man.CIty ផ្តួល Liverpool ៤ទល់និង ១។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
ក្រុម Man. City បានបង្ហាញក្តីកង្វល់ដោយ Erling Haaland រងរបួសកជើងពេលប្រកួតជម្រុះ Euro ២០២៤ជាមួយ Faroe Islands កាលពីសប្តាហ៍មុន។ទោះយ៉ាងណាម៉ាស៊ីនរកគ្រាប់បាល់អាចនឹងចាប់ផ្តើមនៅទីនេះ ប៉ុន្តែ Mateo Kovacic និង John Stones អាចអង្គុយកៅអីបម្រុង។ Nathan Ake, Matheus Nunes និង Ederson ទាំងអស់នឹងត្រូវវាយ តម្លៃមុន ប្រកួត។Kevin De Bruyne នៅតែអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Gvardiol; Silva, Rodri, Foden; Doku, Haaland, Grealish
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Liverpool បន្តគ្មាន Thiago Alcantara, Andy Robertson និង Stefan Bajcetic ខណៈដែល Curtis Jones, Joe Gomez និង Ibrahima Konate សុទ្ធតែមានភាគរយតិចក្នុងការចូលលេង។ Ryan Gravenberch អាចនិងចាប់ផ្តើមជាមួយ Dominik Szoboszlai និង Alexis Mac Allister នៅតំបន់បម្រើកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Szoboszlai, Mac Allister, Gravenberch; Salah, Jota, Gakpo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.city ២ : ១ Liverpool
ប្រភព:Cambosports
Liverpool អាចសងសឹក Man.City ដើម្បីឡើងមកឈរកំពូលតារាងបានទេ?
អត្ថបទទាក់ទង