ក្រុមជើងខ្លាំងបារំាងនិងត្រៀមប្រឡូកក្នុងសមរភូមិដ៏ស្វិតស្វាញជាមួយក្រុមភ្ញៀវសារិកាព្រៃ Newcastle ដើម្បីឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈពួកគេនិងត្រូវជួបប្រជុំគ្នាឡើងវិញនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី ២៩ វិច្ឆិកា ២០២៣ខានស្អែកនេះ។ សម្រាប់PSG ៤ប្រកួតក្នុងវគ្គជម្រុះពូលF មានតែ៦ពិន្ទុប៉ុណ្ណោះក្រោយចាញ់២និងឈ្នះ២ ខណៈ Newcastle មានតែ៤ពិន្ទុឈរនៅបាតតារាងដោយឈ្នះ១ស្មើ១និងចាញ់២។ ដូច្នេះ PSG ដាច់ខាតត្រូវតែផ្តួល Newcasle ព្រោះតែបើមិន ដូច្នេះទេប្រសិនជា AC.Milan ផ្តួលក្រុមកំពូលតារាង Dortmund បាននោះឪកាសរបស់ PSG ទៅវគ្គ១៦ក្រុមនិងអស់។