អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានប្រៀបធៀបខ្សែបម្រើ Jude Bellingham ទៅនឹងអតីតកីឡាករប្រវត្តិសាស្រ្តគឺលោក Zinedine Zidaneដ៏ល្បីល្បាញរបស់ក្លឹបជើង​ឯកChampion League ១៤សម័យ ពេលផ្តួលភ្ញៀវ Napoliដោយលទ្ធផល ៤ទល់និង២កាលវេលាម៉ោង៣ទាបភ្លឺសម្រាប់វគ្គជម្រុះក្នុងពូល។Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទីពីរក្នុងនាមReal Madrid ជាម្ចាស់ផ្ទះកំលុងការប្រកួតជើងទីពីរទល់នឹង Napoli ដោយគ្រាប់បាល់​នោះជាគ្រាប់ទី១៥ ក្រោយបង្ហាញខ្លួនអោយពួកគេ១៦ប្រកួតបន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានផ្ទេរពី Borussia Dortmund មកទឹកដី​Santiago Bernabeu ក្នុងតម្លៃ៨៨,៥លានផោនក្នុងខែមិថុនាកន្លងទៅ។ អ្នកចាត់ការ លោក Ancelottiសញ្ជាតិអ៊ីតាលីបានលើកឡើងបន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលក្នុងពូល C ថាៈ វាពិតជាពិបាក​ក្នុងការប្រៀបធៀបកីឡាករនៅពីរជំនាន់ផ្សេងគ្នា។ ការពិតទាំងZidane និង Belling បានបំពេញកតព្វកិច្ចដ៏ល្អនៅតំបន់បម្រើកណ្តាល ទោះបីជាមានភាពខុសប្លែកគ្នាខ្លះប៉ុន្តែពួកគេ​ជួយក្រុមបានច្រើននិង​គ្រប់គ្រងព្រមទាំងបញ្ជូនបានលឿន។

លោក Ancelotti បានបន្ថែមថា: គ្មាននរណាម្នាក់អាចស្រមៃពីការសម្របខ្លួនរបស់គាត់(Bellingham)នៅទីនេះ ចំពោះក្លឹបនេះ និងបាល់ទាត់នេះទេ. វាគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ មិត្តរួមក្រុម និងសូម្បីតែគូប្រជែង។គាត់ពិត​ជាអស្ចារ្យណាស់នៅពេលគាត់មកដល់តំបន់នោះជាមួយទេពកោសល្យដ៏អស្ចារ្យសម្រាប់កីឡាករសម័យ ទំនើបពោរពេញទៅដោយកម្លាំង និង សមត្ថភាព។

ប្រភព:Cambosports