ការតែតបាល់បញ្ចូលទីនៅនាទីទី ៩០+៧ របស់ Declan Rice បានដណ្តើមយកជ័យជម្នះសម្រាប់ក្រុមកាំភ្លើងធំ Arsenal ផ្តួលក្រុម Luton Town ក្នុងលទ្ធផល ៤ទល់នឹង៣ ។ គួរជម្រាបដែរថា Arsenal យកបាន៣ពិន្ទុពេញ ដើម្បីបន្តឈរនៅកំពូលតារាង Premier League ដោយមាន ៣៦ ពិន្ទុតាមពីក្រោយដោយក្រុម Liverpool មាន ៣១ ពិន្ទុ ខណៈ Luton Town មានតែ ៩ ពិន្ទុប៉ុណ្ណោះ ដែលកៀកនឹងត្រូវបានគេកាត់ចោលទៅលេងលីគទី ២ អង់គ្លេស៕

ប្រភព៖ Cambosports