គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បាននិយាយប្រាប់អ្នកសារព័ត៌មានថា មានតែក្រុម Manchester City មួយប៉ុណ្ណោះ ដែលអាចផ្តួល Real Madrid ក្នុងពាន UCL ឆ្នាំនេះបាន ដោយគាត់លើកឡើងបន្ថែមថា Man City មិនបានផ្លាស់ប្តូរទម្រង់លេងអ្វីច្រើននោះទេ។ ដោយឡែកម្ចាស់ជើងឯក UCL ១៤សម័យ ត្រូវបានក្រុមមេឃខៀវ Manchester City ទម្លាក់នៅវគ្គ ៨ ក្រុមចុងក្រោយកាលពីរដូវកាលមុន។ ជាក់ស្តែង Man City ជាក្រុមការពារតំណែងជើងឯក UCL ប៉ុន្តែហាក់ដូចជាមិនសូវធ្វើបានល្អសោះ នៅប៉ុន្មានប្រកួតចុងក្រោយក្នុងលីគ Premier League ដោយមាន៣៣ពិន្ទុ ឈរនៅលេខ៤។ បើទោះជាយ៉ាងនេះក្តី លោក Ancelotti នៅតែជឿថាក្រុមរបស់ Pep នៅតែខ្លាំង និងមិនអាចមើលស្រាលបាននោះទេ៕