មានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា ក្លឹប Barcelona ចាប់អារម្មណ៍ខ្សែប្រយុទ្ធក្លឹប Manchester United ដែលកំពុងលេងខ្ចីជើងនៅក្លឹប Getafe កីឡាករ Mason Greenwood។
បើយោងតាមសារព័ត៌មាន Talksport ខាង Barcelona បានបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីតាមដានសមត្ថភាពរបស់ Greenwood រាល់ពេលដែលកីឡាកររូបនេះលេងឱ្យក្លឹប Getafe។
ប្រភពដដែលបានឱ្យដឹងថា មិនមែនតែក្លឹប Barcelona មួយទេដែលចាប់អារម្មណ៍កីឡាកររូបនេះ ក្លឹប Atletico Madrid ក៏បង្ហាញការចាប់អារម្មណ៍ដូចនឹង Barcelona ផងដែរ។
សូមជម្រាបផងដែរថា Greenwood បានមកលេងនៅ Getafe កាលពីខែកញ្ញាឆ្នាំ២០២៣នេះ ក្នុងលក្ខខណ្ឌខ្ចីជើងពី Man Utd។ កីឡាកររូបនេះខកខានលេងបាល់ទាត់ប្រមាណ ១៨ខែ ដោយខាងបិសាចក្រហមព្យួរជើងកីឡាកររូបនេះ បន្ទាប់ពី Greenwood រងក្ដីក្ដាំ រឿងប្រព្រឹត្តិអំពើហិង្សាដាក់អតីតមិត្តស្រីរបស់ខ្លួន៕