លោក Jose Mourinho បានបំបិទចោលនូវឱកាសរបស់ Arsenal ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ដោយជឿថាវាជាការប្រកួតគ្នារវាង Manchester City និង Liverpool ។
ក្រុមកាំភ្លើងធំបានបញ្ចប់ចុងសប្តាហ៍ដោយឈរនៅលើកំពូលតារាង បន្ទាប់ពីពួកគេបានយកឈ្នះ Brighton 2-0 ហើយ Liverpool ត្រូវបានស្មេីជាមួយក្រុម Manchester United កាលពីថ្ងៃអាទិត្យ។
Manchester City បានទម្លាក់ពីរពិន្ទុក្នុងការស្មើជាមួយ Crystal Palace កាលពីថ្ងៃសៅរ៍។
នៅពេលសួរថាតើអ្នកណានឹងលើកពាននៅរដូវកាលនេះ លោក Mourinho បាននិយាយថា៖
“ខ្ញុំថា Man City មាន 51% និង Liverpool មាន 49%”៕