លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបនឹងត្រូវការខ្សែការពារមួយទៀត ក្រោយខ្សែការពារ David Alaba មានរបួស។
លោក Ancelotti បាននិយាយ៖” ខ្ញុំមិនអាចនិយាយថាយើងមិនត្រូវការខ្សែការពារថ្មីនោះទេ។ យើងនិយាយគ្នាផ្ទៃក្នុងយើងថា យើងអាចនឹងត្រូវការខ្សែការពារមួយរូបទៀត “។
លោកបន្តថា៖” យើងមិនបង្ខំរឿងហ្នឹងទេ។ ការទិញដូរនឹងចប់នៅថ្ងៃទី៣១ ខែមករាខាងមុខ យើងនឹងគិតលើរឿងហ្នឹង “។
Alaba មានបញ្ហាជង្គង់ ដោយនឹងកំពុងសម្រាកព្យាបាល ដោយមិនទាន់ដឹងនឹងត្រលប់មកវិញពេលណាច្បាស់លាស់នៅឡើយទេ៕