លោក Mauricio Pochettino បានសារភាពថា ការងាររបស់ Chelsea គឺពិបាកជាងការគិតរបស់គាត់ទៅទៀត។ ខិតជិតដល់ដំណាក់កាលពាក់កណ្តាលនៃរដូវកាលនេះ Chelsea បានចាញ់ 8 ប្រកួតក្នុងចំណោម 18 ប្រកួត Premier League របស់ពួកគេ ហើយចាញ់ Wolves នៅថ្ងៃ Christmas Eve មានន័យថាពួកគេទើបតែមាន 22 ពិន្ទុមកទល់ពេលនេះ។

លោក Pochettino បាននិយាយថា៖

“យើងដឹងថាវានឹងពិបាកនៅឆ្នាំនេះ ប៉ុន្តែមិនដែលគិតថាលំបាកដល់ថ្នាក់នេះទេ។ដោយសារតែគ្រប់កាលៈទេសៈទាំងអស់ (របួស និងការព្យួរ) វាធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។ យើង​មាន​កីឡាករ​សំខាន់​ច្រើន​មិនបានលេង ហើយ​មាន​កាលៈទេសៈលំបាក​ច្រើន​ពេក​ចាប់​តាំង​ពី​ដើម​រដូវ​កាល ប៉ុន្តែ​ទន្ទឹម​នឹង​នេះ វា​ជា​ការ​ប្រជែង​ដ៏​ល្អ”៕