បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងខ្វះខាតតំបន់ការពារឆ្វេង បន្ទាប់ពីខ្សែការពារ Andy Robertson និង Kostas Tsimikas បានរងរបួស នឹងត្រលប់ចូលក្រុមវិញនៅចុងខែក្រោយ។ យោងតាមគេហទំព័រ 90min បានឲ្យដឹងថា ហង្សក្រហមបានទាក់ទងជាមួយក្លឹប Fulham បន្ទាប់ពីកំណត់អត្តសញ្ញាណលើខ្សែកាពារ Antonee Robinson ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពល។
មិនតែប៉ុណ្ណោះ សាមីខ្លួនបាននិយាយបើកចំហ ចំពោះការរកទ្រនំថ្មី ចំពេល Liverpool កំពុងរកមើលលទ្ធភាពនៃការផ្ទេរមកកាន់កីឡដ្ឋាន Anfield នៅខែមករាខាងមុខ។ ដោយឡែក Fulham ហាក់ដូចជាមិនអើពើ និងមិនចង់លក់កីឡាករម្នាក់នេះឡើយ ដោយកិច្ចសន្យារបស់ Robinson ជាមួយ Fulham មានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៨ ឯណោះ៕
Liverpool ចូលចែចូវកីឡាករ Fulham រូបនេះ ក្រោយបាត់បង់ខ្សែការពារ២នាក់ ដោយសាររបួស