លោក Wayne Rooney អតីតខ្សែប្រយុទ្ធក្លឹប Manchester United ត្រូវបានក្លឹប Birmingham City បញ្ចប់មុខងារជាគ្រូបង្វឹក ក្រោយដឹកនាំបាន ១៥ប្រកួត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror។
ដំណឹងនៃការបញ្ចប់មុខតំណែងនេះកើតឡើង ក្រោយពេលដែលក្លឹប Birmingham ចាញ់ក្លឹប Leeds United ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ។
Rooney ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែតុលាកន្លងទៅ។
លោកដឹកនាំបាន ១៥ប្រកួត ដោយចាញ់ ៩ប្រកួត ស្មើ ៤ប្រកួត ហើយឈ្នះតែ ២ប្រកួតប៉ុណ្ណោះ។
សូមជម្រាបផងដែរថា ក្លឹប Birmingham នៅពេលនេះកំពុងតែឈរលេខ ២០ ចំណោម ២៤ក្លឹបនៅលីគលំដាប់ទី២អង់គ្លេស Championship៕