ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានស៊ុតបញ្ចូលទី ៣គ្រាប់ ខណៈដែលក្រុម Paris St-Germain បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Revel ៩ទល់នឹង០ ដោយមិនទុកមុខ នៅក្នុងការប្រកួតពាន French Cup កាលពីយប់មិញ។ ដោយឡែកការប្រកួតនេះ ត្រូវបានលេងនៅកីឡដ្ឋាន Stade Pierre-Fabre ក្នុងទីក្រុង Castres ដែលជាកីឡដ្ឋានរបស់ក្រុម Revel ដែលមានចំងាយប្រហែល ៣២គីឡូម៉ែត្រ ក្នុងតំបន់ Haute-Garonne នៃភាគនិរតី ដែលអាចដាក់អ្នកគាំទ្របានតែ ២ពាន់នាក់ប៉ុណ្ណោះ៕