យោងតាមគេហទំព័រ TuttoMercatoWeb បានអះអាងថា ក្លឹបយក្សនៅ Premier League តោខៀវ Chelsea កំពុងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការនាំយកខ្សែប្រយុទ្ធស្លាបវ័យ៣០ឆ្នាំ Paulo Dybala មកកាន់ទឹកដី Stamford Bridge នៅក្នុងតម្លៃខ្លួនផ្ទេរត្រឹមតែ ១២លានអឺរ៉ូប៉ុណ្ណោះ ដែលវាជាតម្លៃដ៏សមរម្យមែនទែន ក្នុងទីផ្សារដោះដូរនាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Chelsea ឬក្រុមផ្សេងទៀតនៅក្រៅប្រទេសអ៊ីតាលី ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dybala នោះ។ ពួកគេនឹងត្រូវពិភាក្សាចរចារឲ្យបានលឿន ព្រោះតែឃ្លាចេញផ្សាយនេះ មានសុពលភាពត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប៉ុណ្ណោះ។ លើសពីនេះ ក្រុម Roma ចង់បន្តកុងត្រាថ្មីដល់ Dybala បន្ទាប់ពីគ្រូបង្វឹកលោក Jose Mourinho គាត់កំពុងចូលចិត្តនូវទម្រង់លេងរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ខណៈក្រុមនៅមិនទាន់មានអ្នកដែលអាចជំនួសតំបន់លេងរបស់ Dybala បានសមប្រកបនៅឡើយ៕
ឮល្ហៀងៗថា Dybala ត្រូវបានក្លឹបមួយនៅអង់គ្លេស ទទូចចង់បានខ្លាំង រីឯតម្លៃផ្ទេរអេមហួស
អត្ថបទទាក់ទង