ប្រធានក្លឹប Paris Saint-Germain លោក Nasser Al Khelaifi បានបង្ហាញពីបំណងចង់រក្សាខ្សែប្រយុទ្ធ Kylian Mbappe ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Real Madrid និង Liverpool ។ កីឡាករវ័យ 25 ឆ្នាំរូបនេះត្រូវបានភ្ជាប់ជាបន្តបន្ទាប់ជាមួយនឹងការចាកចេញពី Parc des Princes សម្រាប់ប៉ុន្មានរដូវកាលកន្លងមក ហើយគាត់នៅតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅក្លឹប ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅក្នុងខែមិថុនា។ ដោយបានឈានចូលដល់រយៈពេលប្រាំមួយខែ ចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់ជាមួយម្ចាស់ជើងឯក Ligue 1 Mbappe មានសេរីភាពក្នុងការចរចាកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបបរទេសអំពីការផ្ទេរដោយឥតគិតថ្លៃដែលអាចធ្វើទៅបាននៅរដូវក្តៅនេះ។

យ៉ាងណាមិញថ្លែងនៅលើផ Podcast សម្រាប់សារព័ត៌មានប៉ារីស RMC Sport ដូចដែលបានដកស្រង់ដោយ The Athletic លោក Al Khelaifi បាននិយាយថា «ខ្ញុំនឹងមិនលាក់បាំងថាខ្ញុំចង់ឱ្យ Kylian ស្នាក់នៅនោះទេ។ កីឡាករល្អបំផុតនៅលើពិភពលោកគឺ Kylian ហើយក្លឹបល្អបំផុតសម្រាប់គាត់គឺប៉ារីស។ គាត់គឺជាចំណុចកណ្តាលនៃគម្រោងរបស់យើង»៕