ក្លឹបអារ៉ាប៊ីសាអូឌីត Al Ittihad គ្រោងធ្វើការបើកការចរចាជាមួយក្លឹប Atletico Madrid ក្នុងការនាំយក ខ្សែប្រយុទ្ធ Angel Correa សម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ ការចរចារវាងក្លឹបទាំងពីរគឺកំពុងតែចរចាហើយ ប៉ុន្តែរឿងតម្លៃខ្លួន ថ្លៃពលកម្មនានាគឺកំពុងពិភាក្សាគ្នា ដោយស្ថិតលើក្លឹប និងកីឡាករទាមទារ។
ថ្នាក់ដឹកនាំ Ittihad គឺលោក Marcelo Gallardo និងលោក Ramon Planes សុទ្ធតែចង់ខ្សែប្រយុទ្ធ Correa ។
Correa បានមកលេងឲ្យ Atletico តាំងពីឆ្នាំ២០១៤មក ដោយចូលលេងបាន ៣៩២ប្រកួត និងស៊ុតចូល ៧៣គ្រាប់៕