វីរបុរសហង្សក្រហម Roberto Firmino បានចូលរួមជាមួយក្រុម Al-Ahli របស់ Saudi Pro League ក្នុងកិច្ចសន្យារយៈពេល៣ ឆ្នាំបន្ទាប់ពីចាកចេញពីទឹកដី Liverpool ។ខ្សែប្រយុទ្ធ​​ អន្តរជាតិ​​​ប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះ​បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន(Free Transfer) កាលពីចុងខែមិថុនាកន្លងទៅ។ក្រៅពី Firmino នៅមានមិត្តរួមក្រុម Naby Keita, Alex Oxlade-Chamberlain និង James Milner ដែលបានចាកចេញដោយគ្មានតម្លៃខ្លួនដូចជារូបគេដែរ។

គួររំលឹកថាក្រោយផ្ទេរពីHoffenheim ក្នុងឆ្នាំ២០១៥ រួចមក Firmino ស៊ុតបញ្ចូលទីបាន ១១១ គ្រាប់ក្នុង​ការបង្ហាញខ្លួន ៣៦២ប្រកួត​ខណៈ​ដែលរូបគេនិងក្លាយជា​កីឡាករម្នាក់ក្នុងចំណោមកីឡាករល្បីៗជាច្រើនដែលផ្លាស់ទៅតំបន់មជ្ឈមបូព៌ាក្នុងនោះ មានអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy ដែលនិងក្លាយជាមិត្តរួមក្រុមថ្មីនៅ Al-Ahli។

N’Golo Kante និង Kalidou Koulibaly ក៏បានចាកចេញពី Chelsea ទៅលេងនៅលីកកំពូលប្រទេសផ្គត់ផ្គង់ប្រេងទៅកាន់ពិភពលោកដ័ធំមួយនេះ​រួមមាន Karim Benzema, Ruben Neves និង Marcelo Brozovic ខណៈដែលអតីតខ្សែបម្រើ Liverpool និងជាអតីតគ្រូបង្វឹក Celtic ព្រមទាំង Aston Villa លោក Steven Gerrard បានក្លាយជាអ្នកចាត់ការក្រុម Al-Ettifaq ផងដែរ ។

Firmino ធ្លាប់លេងចាប់ដៃគូគ្នាជាមួយ Mohamed Salah និង Sadio Mane ដោយបានជួយអោយ Liverpool ឈ្នះ Champions League ក្នុងឆ្នាំ ២០១៩ និងពានលីកកំពូលអង់គ្លេស Premier League ក្នុងឆ្នាំ ២០២០ ព្រមទាំង FA Cup និង League Cup ក្នុងឆ្នាំ ២០២២ ផងដែរ ។
Firmino ក៏រកបានគ្រាប់បាល់តែមួយគត់​ក្នុងម៉ោងបន្ថែម ខណៈដែល Liverpool យកឈ្នះ Flamengo ដើម្បីឈ្នះពាន FIFA Club World Cup ជាលើកដំបូងក្នុងខែធ្នូ ឆ្នាំ ២០១៩ ជាប្រវត្តិសាស្រ្ត។
ប្រភព:BBC