ក្លឹប Inter Miami កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធក្លឹបអធិរាជស Real Madrid កីឡាករ Eden Hazard ឱ្យចូលរួមចាប់ដៃគូជាមួយ Lionel Messi នៅលីគ MLS បន្ទាប់ពីខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិករូបនេះផុតកុងត្រាជាមួយ Real Madrid។ Hazard បានទទូចថាគាត់មិនចង់ចូលនិវត្តន៍ទេ ប៉ុន្តែគាត់មិនទាន់បានធ្វើការសម្រេចចិត្តទាក់ទងនឹងអនាគតរបស់គាត់នៅឡើយទេ។ Belgian Pro League ត្រូវបានគេនិយាយថាបានដាក់សំណើរដើម្បីនាំគាត់ត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ ប៉ុន្តែ Inter Miami សង្ឃឹមថាពួកគេអាចទាក់ទាញ Hazard ទៅលីគ MLS បាន៕