Marco Asensio បានបើកទម្លាយពីមូលហេតុដែលរូបគេបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លឹប Paris Saint-Germain ក្រោយមានការចាប់​អារម្មណ៏​ចង់បានពីសំណាក់ក្លឹប Arsenal , Man.Utd និង Barcelona ជាមួយការចុះកុងត្រា៣ឆ្នាំនៅទឹកដី Parc Des Princes ដោយគ្មាន​តម្លៃខ្លួន។ពោលគឺបន្ទាប់ពីឈ្នះពានរង្វាន់ចំនួន ១៧ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពីក្លឹប​ក្រោយបង្ហាញខ្លួន​ចូលលេងឈុតធំបាន៧ ឆ្នាំ​ពោលគឺចាប់តាំងពីត្រលប់មកពីលេងខ្ចីជើងអោយ Mallorca និង Espanyol នៅក្នុងរដូវក្តៅឆ្នាំ ២០១៦កន្លងទៅ ។

ទោះយ៉ាងណាខ្សែបម្រើស្លាបអន្តរជាតិអេស្បាញដែលមានជំនាញជើងឆ្វេង បានប្រាប់មូលហេតុយ៉ាងដូច្នេះថាៈប៉ារីសជាក្លឹបធំមួយ មានគម្រោង​ច្បាស់លាស់​ជាមួយភាពទាក់ទាញ និងមានមហិច្ឆតាច្បាស់លាស់។ វាពិតជាត្រូវគ្នាទៅនឹងអ្វីដែលខ្ញុំត្រូវការ ហើយសំខាន់គឺការប្រកួត​ប្រជែង​ក្នុងបរិយាកាសថ្មី។ វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បានជាមួយការលេងដោយទំនុកចិត្តនិង​ចង់ឈ្នះ​ពាន​។

Asensio ធ្លាប់ជួបបញ្ហាដ័ធំក្នុងអាជីពដោយជួបប្រទះរបួសដាច់សរសៃពួរ ACL ហើយគាត់ក៏ត្រូវបានអវត្តមានពេញមួយរដូវកាល ២០១៩-២០២០។យ៉ាងណាម៉ិញ Asensioនិងត្រូវរួមការងារជាមួយគ្រូបង្វឹករួមសញ្ជាតិអេស្បាញគឺលោក Luis Enrique ដែលក្លឹបទើបតែតែងតាំងកាលពីថ្ងៃពុធ គ្រោយពីPSG ចែកផ្លូវគ្នាជាមួយលោក Galtier រួចមក។