មួយរយៈនេះយើងបានឃើញក្លិបមួយចំនួនធំនៃខេមបូឌានព្រីមៀរលីគ • Cambodian Premier League ដូចជា វិសាខា, ព្រះខ័នរាជស្វាយរៀង, ទ័ព, ភ្នំពេញក្រោន ក៏ដូចជាចុងក្រោយនេះ បឹងកេត បាននឹងកំពុងត្រៀមរដូវកាលថ្មី (𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻) រៀងៗខ្លួននៅប្រទេសថៃជាបន្តបន្ទាប់
ទន្ទឹមនឹងក្លិបរបស់កម្ពុជាទៅ 𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻 នៅទីនោះ ក៏មានការងឿងឆ្ងល់ខ្លះៗពីអ្នកគាំទ្រជុំវិញមូលហេតុអ្វីបានជាជ្រើសរើសប្រទេសថៃ មិនជ្រើសរើសទៅប្រទេសផ្សេងក្រៅពីថៃ ដូច្នេះនេះគឺជាមូលហេតុមួយចំនួនដែលយើងអាចកត់សម្គាល់បាន៖
▫️ កត្តាលីគ ស្ថិតក្នុងដំណាក់កាលត្រៀមរដូវកាលថ្មីដូចគ្នា។ ខេមបូឌានព្រីមៀរលីគ • 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮𝗻 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲 រដូវកាលថ្មីបានផ្លាស់ប្ដូរកាលវិភាគ ដែលរាល់ដងធ្លាប់តែលេងដើមឆ្នាំ ហើយបញ្ចប់នៅចុងឆ្នាំ ឥលូវនេះប្រែមកលេងពាក់កណ្ដាលឆ្នាំ រួចទៅបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយវិញ ឬនិយាយអោយស្រួលស្ដាប់ គឺរដូវកាល២០២៣-២០២៤ ដែលដូចគ្នាទៅនឹងក្របខណ្ឌបាល់ទាត់នៅអឺរ៉ុបមួយចំនួនធំដែរ
▫️ នៅលីគថៃ • @𝗧𝗵𝗮𝗶 𝗟𝗲𝗮𝗴𝘂𝗲 🇹🇭 ឯណោះវិញ គេបានអនុវត្តកាលវិភាគបែបនេះ ៣រដូវកាលមកហើយ ជាមួយគ្នានេះ ២ប្រទេសទៀតគឺ ឥណ្ឌូណេស៊ី • @𝗟𝗶𝗴𝗮 𝟭 𝗜𝗻𝗱𝗼𝗻𝗲𝘀𝗶𝗮 🇮🇩 និងហ្វីលីពីន • @𝗣𝗵𝗶𝗹𝗶𝗽𝗽𝗶𝗻𝗲𝘀 𝗙𝗼𝗼𝘁𝗯𝗮𝗹𝗹 𝗟𝗲𝗮𝗴𝘂𝗲 🇵🇭 គឺទើបតែអនុវត្តកាលវិភាគប្រកួតឆ្លងឆ្នាំថ្មីៗនេះប៉ុណ្ណោះ។ យ៉ាងណាលីគហ្វីលីពីន ដែលបានបញ្ចប់រដូវកាលរបស់ខ្លួនហើយ ប៉ុន្តែគេបានបន្តការប្រកួតខាប់ជាបន្តទៀតផងដែរ ស្របពេលដែលលីគឥណ្ឌូណេស៊ី បានចាប់ផ្ដើមរដូវកាលថ្មីរបស់គេ ២០២៣-២៤ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
▫️ ខណៈក្រឡេកមកមើលលីគប្រទេសក្នុងតំបន់អាស៊ានដទៃទៀតដូចជា 🇧🇳🇲🇾🇲🇲🇻🇳🇹🇱🇸🇬 ឥលូវនេះកំពុងដំណើរការប្រកួតលីគរបស់ប្រទេសគេរៀងៗខ្លួន សម្រាប់រដូវកាល២០២៣ ខណៈឡាវ 🇱🇦 ទើបតែបញ្ចប់លីគសប្ដាហ៍មុន បានសេចក្ដីថាបើទោះបីជាក្រុមកម្ពុជាទៅបោះជំរំហ្វឹកហាត់ គឺបានតែហ្វឹកហាត់ ប៉ុន្តែពុំមានក្រុមប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយបែបនេះឡើយ
ប្រភព៖PEAKSports #ភកស្ព័ត
ហេតុអ្វីក្លិបបាល់ទាត់កម្ពុជា ជាច្រើន ទៅ 𝗣𝗿𝗲-𝗦𝗲𝗮𝘀𝗼𝗻 នៅប្រទេសថៃ?
អត្ថបទទាក់ទង