ក្លឹប Bayern Munich ត្រៀមលក់កីឡាកររបស់ខ្លួនចំនួន៥នាក់ចេញ ដើម្បីប្រមូលលុយបន្ថែមក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Tottenham Hotspur ដែលបានទាមទារ១២០លានផោនឯណោះពី Bayern។ កីឡាករ៥នាក់ដែលក្លឹបយក្សនៅអាល្លីម៉ង់មួយនេះអាចនឹងលក់ចេញមានដូចជា Sadio Mane (១៧លានផោន), Sabitzer (១២លានផោន), Benjamin Pavard (៣៤លានផោន), និង Alexander Nobel (៨.៥លានផោន)។ គួររំលឹកផងដែលថា Bayern បានផ្តល់សំណើរ២លើករួចមកហើយ ប៉ុន្តែក្លឹប Tottenham បដិសេធទាំង២លើក ដោយគេជឿជាក់ថាមានតម្លៃ ៧០ ទៅ ៨០ លានផោនប៉ុណ្ណោះ ប៉ុន្តែការទាមទាររបស់ Spur គឺដល់ទៅ១២០លានផោនឯណោះ។