លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal រំពឹងថាខ្សែបម្រើ Thomas Partey នឹងបន្តនៅជាមួយក្រុមកាំភ្លើងធំ Arsenal ទោះបីជាបច្ចុប្បន្នកីឡាកររូបនេះកំពុងជួបភាពមិនច្បាស់លាស់មិនច្បាស់លាស់អំពីអនាគតរបស់គាត់ក៏ដោយ។Partey បានចូលរួមជាមួយ Arsenal ពី Atletico Madrid ក្នុងឆ្នាំ ២០២០ និងមានតម្លៃផ្តាច់កុងត្រា៤៥,៣លានផោន។ សម្រាប់រដូវកាលចាស់បង្ហាញខ្លួននៅក្របខណ្ឌ Premier League ៣៣លើក ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងជាម្ចាស់ជើងឯករងលីកកំពូលអង់គ្លេសបន្ទាប់ពី Man. City។
ក៍ព្រោះតែក្រោយការមកដល់របស់ Declan Rice ក្នុងតម្លៃ ១០០ លានផោនពីក្រុមញញួរធំ West Ham កាលពីសប្តាហ៍មុន តំណែងរបស់ Partey ប្រៀបបីដូចជាត្រូវរង្គោះរង្គើរ និង ត្រៀមចាកចេញ។ទោះជាយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់យ៉ាងដូច្នេះថាៈ Thomas គឺជាកីឡាករដ៏សំខាន់សម្រាប់ពួកយើង។រាល់ពេលដែលខ្ញុំសន្ទនាជាមួយគាត់ គាត់តែងនិយាយថាគាត់ចង់នៅជាមួយយើង។ គ្មានអ្វីគួរសង្ស័យនោះទេ។
ជាមួយគ្នានេះផងដែរកីឡាករអន្តរជាតិហ្គាណាវ័យ៣០ឆ្នាំរូបនេះបច្ចុប្បន្នកំពុងស្ថិតក្នុងក្រុមសម្រាប់ដំណើរការប្រកួតទេសចរណ៍នៅទឹកដីសហរដ្ឋអាមេរិកស្របពេលដែលរូបគេគឺជាកីឡាករម្នាក់ដែលទទួលបានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លឹប Al Ahli មកពីលីកកំពូល Saudi Pro League ផងដែរនោះ។
វត្តមាន Declan Rice និងមិនធ្វើអោយខ្សែបម្រើរូបនេះចាកចេញទេ