កីឡាករ Lionel Messi ត្រូវបានគេស្គាល់ថាជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបនៅលើទីលានប្រកួតវាលស្មៅ និងបានឈ្នះពាន Ballon d’Or ៧ដង ដោយកាលពីឆ្នាំ ២០២២កន្លងទៅរូបគេបានជួយជម្រើសជាតិអាហ្សង់ទីន ឈ្នះពានបាល់ទាត់ពិភពលោក World Cup ថែមទៀតផង។
ថ្វីត្បិតតែ Messi ជាខ្សែប្រយុទ្ធឆ្នើមនៅលើទីលានបាល់ទាត់ ប៉ុន្តែការចេញប្រតិបត្តិការប្រយុទ្ធនៅលើគ្រែ គឺរូបគេមិនសូវជាជំនាញប៉ុន្មានទេ។ នេះបើតាមការអះអាងរបស់តារាម៉ូដែលអាហ្សង់ទីនម្នាក់ ដែលធ្លាប់បានរួមរ័ក្សជាមួយ Messi។ តារាម៉ូដែលស្រីជនជាតិអាហ្សង់ទីន នាង Xoana Gonzalez បានអះអាងថា នាងធ្លាប់បានឡើងគ្រែជាមួយអតីតខ្សែប្រយុទ្ធរបស់ Barcelona និងបច្ចុប្បន្នលេងឱ្យ Inter Miami គឺ Lionel Messi។ តារាម៉ូដែលរូបស្រស់ម្នាក់នេះ បាននិយាយថា នៅពេលឡើងគ្រែជាមួយ Messi គឺប្រៀបដូចជាគេងជាមួយសាកសព ពោលគឺនាងមិនមានអារម្មណ៍ពុះកញ្ជ្រោលអ្វីឡើយ។
នាង Xoana Gonzalez បានទម្លាយរឿងធ្លាប់ឡើងឋានសួគ៌ជាមួយ Messi នៅក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះថា “The Value of Truth”។ នៅក្នុងកម្មវិធីទូរទស្សន៍នោះ តារាម៉ូដែលសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា “វាកើតឡើងនៅប៉ុន្មានឆ្នាំមុន ប្រហែលជានៅក្នុងឆ្នាំ ២០១១ ដែលកាលណោះ Messi នៅវ័យក្មេងនៅឡើយ។ Messi បានបញ្ជូនអង្គរក្សរបស់គេមកយកខ្ញុំ ហើយពួកយើងបានជួបគ្នា ពេលនោះគាត់ (Messi) អៀនខ្លាំងណាស់។ ពួកយើងបាននាំគ្នានិយាយអំពីតន្រ្តី ប៉ុន្តែខ្ញុំមិនចាំថាគាត់បានប្រាប់ខ្ញុំថាគាត់ មានសង្សារ ឫ អត់ទេ។ មួយសន្ទុះក្រោយមក ពួកយើងបានធ្វើដំណើរទៅកាន់ អាផាតមិនរបស់គាត់ នៅ Puerto Madero”។ នាងបន្តថា “ខ្ញុំចង់ឱ្យគាត់បង្ហាញខ្ញុំច្រើនជាងនេះ ហើយដល់ចំណុចមួយ ខ្ញុំមានអារម្មណ៍ថា ដូចកំពុងគេងជាមួយសាកសព អញ្ចឹងដែរ”៕