Saudi Pro League ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅរដូវក្តៅនេះ ជាមួយនឹងកីឡាករល្បីៗជាច្រើនបានបញ្ចប់ការផ្ទេរទៅកាន់ទ្វីបអាស៊ី។ នៅរដូវក្តៅនេះ គេបានឃើញមានកីឡាករបាល់ទាត់ជាច្រើនបានបញ្ចប់ការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ដោយគេឃើញថា កីឡាកររបស់ Chelsea មានចំនួនច្រើនជាងគេ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល Saudi Pro League បានបង្ហាញភាពទាក់ទាញដល់កីឡាករឆ្នើមៗជាច្រើន ប៉ុន្តែមានកីឡាករមួយចំនួនបដិសេធនៅឪកាសផ្ទេរទៅកាន់ទីនោះ បើទោះបីជាទទួលបានការផ្តល់ជូនយ៉ាងច្រើនក៏ដោយ។
1.Lionel Messi: វីរបុរសអាហ្សង់ទីនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លឹប Al Hilal នៅរដូវក្តៅនេះ ខណៈដែលគាត់ជិតផុតកុងត្រារបស់គាត់ជាមួយ Paris Saint-Germain ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ Ballon d’Or ប្រាំពីរសម័យកាលរូបនេះបានច្រានចោលសំណើរមួយនេះ ហើយបានផ្លាស់ទៅ MLS ជំនួសវិញជាមួយ Inter Miami ។
2.Romelu Lukaku: ខ្សែប្រយុទ្ធ Chelsea បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្លឹបChelsea មានគម្រោងចង់ដកគាត់ចេញ។
3.Jose Mourinho: បុរសជនជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេនិយាយថា ខិតជិតក្នុងផ្ទេរទៅកាន់ Al Ahli ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថា គ្រូបង្វឹករបស់ Roma មិនចាប់អារម្មណ៍លើការផ្ទេរទៅទីនោះឡើយ ហើយសម្រេចចិត្តស្នាក់នៅក្លឹបយក្សអ៊ីតាលីបន្ត។
4.Son Heung Min: កីឡាករកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា បានផ្តល់ 25 លានផោនក្នុងមួយឆ្នាំដើម្បីចូលរួមជាមួយ Al Ittihad ប៉ុន្តែបានប្រកាសថា ប្រាក់មិនមែនជាការលើកទឹកចិត្តដ៏ធំបំផុតរបស់គាត់នៅពេលនេះទេ។
5.Luka Modric: ខ្សែបម្រើកណ្តាលត្រូវបានគេនិយាយថា ទទួលបានសំណើរ 170 លានផោន ក្នុងរយៈពេល៣ឆ្នាំ ដើម្បីលេងឱ្យ Al Hilal ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ហើយជំនួសមកវិញនូវការបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្រុម Real Madrid ។
6.Jamie Vardy: កីឡាករសញ្ជាតិអង់គ្លេសរូបនេះស្ថិតក្នុងចំណោមតារា Leicester City មួយចំនួនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅបន្ទាប់ពីក្លឹបត្រូវបានកាត់ចោលទៅកាន់ក្របខ័ណ្ឌ Championship ។ Al Khaleej ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើគាត់ ប៉ុន្តែកីឡាករជើងចាស់រូបនេះបានបដិសេធយ៉ាងលឿនជុំវិញឪកាសទាំងអស់នេះ។
7.Sergio Busquet : វីរបុរសរបស់ក្លឹប Barcelona បានក្លាយជាកីឡាករដែលគ្មានតម្លៃ បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយនឹង Barca ។ Al Hilal ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើរូបគេ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជ្រើសរើសទៅចូលរួមជាមួយក្លឹប Inter Miami ជាកន្លែងដែលគាត់បានជួបជាមួយ Lionel Messi ម្ដងទៀត។