ការអបអរគ្រាប់បាល់បានក្លាយជាផ្នែកមួយនៃការប្រកួតបាល់ទាត់ ដោយមានកីឡាករជាច្រើនមកជាមួយនឹងការអបអរតាមស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ បន្ទាប់ពីពួកគេបានបំប៉ោងសំណាញ់ទី។
ពីស្ទីលអបអរ ‘Siu’ ដ៏ល្បីល្បាញរបស់ Cristiano Ronaldo រហូតដល់ការអបអរបែបសមាធិរបស់ Erling Haaland ក្របខ័ណ្ឌ Premier League បានឃើញការអបអរជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលខ្លះក៏ត្រូបបានគេទទួលស្គាល់ថាប្រសើរជាងអ្នកដទៃ។ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិថ្មីត្រូវបានដាក់ឱ្យដំណើរការសម្រាប់អាជ្ញាកណ្តាលដើម្បីវាស់ស្ទង់ពេលវេលាពិតប្រាកដដែលបាត់បង់ក្នុងអំឡុង ពេលអបអរគ្រាប់បាល់ដើម្បីជួយលុបបំបាត់ការខ្ជះខ្ជាយពេលវេលាបាល់ទាត់។
គំនិតផ្តួចផ្តើមដែលត្រូវបានយល់ព្រមដោយអ្នកបង្កើតច្បាប់ Ifab និង Professional Game Match Officials Limited (PGMOL) នឹងចូលជាធរមាននៅ ពេលដែលការប្រកួតកំពូលរបស់អង់គ្លេសចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រក្រោយ។យោងតាម Guardian ការផ្លាស់ប្តូរផ្សេងទៀត រួមមានកីឡាករដែលទទួលការព្យាបាលនៅក្រៅទីលាននៅពេលណា ដែលអាចធ្វើទៅបាន ដើម្បីលើក កម្ពស់សុវត្ថិភាពកីឡាករ និងការពារក្រុមមិនឱ្យបន្ថយល្បឿនការប្រកួត។ ទោះបីជារបួសអ្នកចាំទីគឺជាករណីលើកលែងមួយ រួមជាមួយនឹងកីឡាករដែល បានប៉ះទង្គិចគ្នា៕