ក្រុមអ្នកមានបុណ្យ Barcelona នឹងមានសិទ្ធិចូលរួមក្នុងការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League រដូវកាល ២០២៣-២០២៤នេះ យោងគេហទំព័រ Mundo Deportivo បានចុះផ្សាយ។ ពោលគឺក្រោយពីគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ UEFA នឹងទទួលយកជាបណ្តោះ​អាសន្ននូវការចូលរួមរបស់ Barcelona ខណៈស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុបនឹងធ្វើការសម្រេចចិត្តនេះជាផ្លូវការនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពី​បានអនុម័ត​របាយការណ៍របស់អ្នកស៊ើបអង្កេត ហើយក៏ព្រោះតែមិនមានភស្តុតាងណាមួយនៃអំពើពុករលួយលើផ្នែកកីឡាដែលបានកើតមានឡើងដូច្នេះ​ក៏នឹងមិនមានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹងក្លឹបកាតាឡានដែរ។

ដូច្នេះ ក្រោយការប្រកាសជាផ្លូវការណ៍ក្រុមលោក Xavi នឹងត្រូវចាប់ឆ្នោតសម្រាប់វគ្គចែកពូល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែសីហា ក្រោយពីបង្ហាញទម្រង់លេងដ៍ខកចិត្តកាលពីរដូវកាលចាស់ ខណៈពួកគេកំពុងស្ថិតក្នុងក្រុម(Port១)ជាមួយ Sevilla, Manchester City, Bayern Munich, Paris Saint-Germain, Benfica, Napoli និង Feyenoordមុនការចាប់ឆ្នោតចែកពូលនោះ។

ប្រភព៖ Cambosport