ឆ្លងកាត់​ការ​ប្រកួត​រយៈពេល​ ២ថ្ងៃ​អំឡុង​ថ្ងៃ​ទី២៩-៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុម​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​របស់​ក្រសួង​មហាផ្ទៃ​ ពិត​ជា​ធ្វើ​បាន​ល្អ​ និង​បាន​​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​នៅ​ឯ​ប្រទេស​កាណាដា​ នៃ​ព្រឹត្តិការណ៍​ The 20th World Police & Fire Games 2023។​

***ជម្រាប​ជូន​ដែរ​ថា​ក្រុម​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ក្រសួង​មហាផ្ទៃ​គឺ​ដណ្ដើម​មេដាយ​សរុប​ ៥គ្រឿង​ក្នុង​នោះ​រួម​មាន៖​***
ទី១​ កីឡាករ ណៃ សារ៉ាវ័យ ​ឈ្នះ​មេដាយ​មាស ១គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​អាយុ​ ១៨+

ទី២​ កីឡាករ ណៃ សារ៉ាវ័យ និង សឺង តុលា ឈ្នះ​មេដាយ​មាស ១គ្រឿង​លើ​វិញ្ញាសា​វាយ​គូ​អាយុ ១៨+

ទី៣​ កីឡាករ សឺង តុលា​ ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​ វិញ្ញាសា​ឯកត្តជន​អាយុ​ ១៨+

ទី៤​ កីឡាករ គឹម សុវណ្ណា​ ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​វិញ្ញាសា​ឯកត្តជន​បុរស​អាយុ​ ៣០​+​

ទី៥​ កីឡាករ សំណាង វីរៈបុត្រ និង គឹម សុវណ្ណា ​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​វិញ្ញាសា​វាយ​គូ​អាយុ​ ១៨​+

ក្រុម​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ក្រសួង​មហាផ្ទៃ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ បន្ទាប់​ពី​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​រួចរាល់​នៃ​ព្រឹត្តិការណ៍​ The 20th World Police & Fire Games 2023​ ដែល​ធ្វើ​នៅ​ប្រទេស​កាណាដា៕​

ប្រភព៖ Sabaynews