ខ្សែប្រយុទ្ធ Mohamed Salah រកចំណូលបាន ២៧៥,០០០ ដុល្លារពី Sponsor រាល់ការបង្ហោះផ្សាយលើ Instagram ខ្លួនម្ដង។ នេះបើយោងតាម Hopper HQ។
កីឡាករនេះជាបុគ្គលទី៣៦ នៅលើពិភពលោក អាចស៊ីថ្លៃពី Sponsor រហូតដល់ខ្ទង់រាប់សែនបែបនេះ គ្រាន់តែបង្ហោះផ្សព្វផ្សាយឲ្យម្ដង។
ខណៈអ្នកដែលជាប់ចំណាត់ថ្នាក់ទី១ គឺខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស៊ីថ្លៃរហូតទៅដល់ ២,៣៩៧,០០ ដុល្លារ និង ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកជាប់ចំណាត់ថ្នាក់បន្ទាប់រហូតទៅដល់ ១,៧៧៧,០០០ដុល្លារ។
Salah នៅខណៈនេះមានអ្នកគាំទ្រនៅបណ្ដាញសង្គម Instagram រហូតទៅដល់ ៦១.៥លាននាក់ឯណោះ។ កីឡាកររូបនេះជាបុគ្គលទី១ នៅក្នុងទ្វីបអាហ្វ្រិកដែលល្បីល្បាញ និងមានតម្លៃអាចរកចំណូលកម្រិតនេះពី Sponsor នៅក្នុង Instagram ៕
ប្រភព៖ Sabaynews