Manchester United បានបញ្ជាក់ពីការចុះហត្ថលេខាលើ Hojlund កាលពីដើមថ្ងៃនេះក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៧២លានផោន ដោយកីឡាករបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត។ បន្ទាប់មកគាត់ត្រូវបានបង្ហាញនៅ Old Trafford មុនពេលការប្រកួត មិត្តភាពមុនរដូវកាលរបស់ United ទល់នឹង Lens។ទោះបីជាយ៉ាងណាក៏ដោយ វាជាការលំបាកសម្រាប់ Erik Ten Hag ដោយកីឡាករវ័យ ២០ឆ្នាំរូបនេះអាចអវត្តមានក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃរដូវកាល នេះដោយសារតែរបួស។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Manchester Evening News ដែលបានអះអាងថាគាត់បានរងនូវបញ្ហាតូចមួយក្នុងអំឡុងពេលហ្វឹកហាត់មុនបើករដូវកាលជាមួយ Atalanta ហើយគាត់មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការលេងនោះទេ។
របាយការណ៍បន្ថែមថា United ជឿថាវាអាចចំណាយពេលពីរបីសប្តាហ៍សម្រាប់ Hojlund ដើម្បីឈានដល់ភាពរឹងមាំនៃការប្រកួត ហើយគាត់នឹងមិន ប្រញាប់ប្រញាល់ក្នុងការជាសះស្បើយនោះទេ។
Manchester United ចាប់ផ្តើមរដូវកាលរបស់ពួកគេទល់នឹង Wolves នៅថ្ងៃទី១៤ ខែសីហា មុនពេលធ្វើដំណើរទៅ Tottenham ប្រាំថ្ងៃក្រោយមក។ ប៉ុន្តែវាហាក់ដូចជា បិសាចក្រហមនឹងត្រូវពឹងផ្អែកលើ Marcus Rashford ដើម្បីរកគ្រាប់បាល់ជំនួសវិញ៕
Rasmus Hojlund នឹងខកខានពីរបីសប្តាហ៍ដំបូងនៃរដូវកាល
អត្ថបទទាក់ទង